ចូលរួមរំលែកទុក្ខផង! យុវជន ជាកីឡាករបាល់ទាត់រូបនេះ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងឆាប់រហ័ស ដោយសារ

(ក្រចេះ)៖ នៅវេលាម៉ោង៣:៤៥នាទីរំលងអធ្រាត្រ ថ្ងៃច័ន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ2020 មានករណីគ្រោះ.ថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នា ក្នុងចំណុចផ្លូវបែកជាបួនក្នុងល្បឿនលឿន បណ្ដាលឱ្យបុ.កគ្នាយ៉ាងពេញទំហឹង នៅចំណុចបរិវេណសាលាមត្តេយ្យខេត្តក្រចេះ។ បើយោងតាមរូបភាព ដែលចាប់បានដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងករណីគ្រោះ.ថ្នាក់ចរាចរណ៍នេះផងដែរ។

តាមការសាកសួរទៅកាន់ម្ដាយឪពុក និងសាច់ញាតិដែលបានដឹងហេតុការណ៍ខ្លះៗរបស់ជនរ.ងគ្រោះ បានឲ្យដឹងថា ជនរ.ងគ្រោះរួមដំណើរជាមួយនឹងមិត្តភក្កិម្នាក់ទៀតដែល ជាអ្នកបើកបរម៉ូតូ មានឈ្មោះពេង ឡាយ រស់នៅភូមិច្រវ៉ា.ឃុំកន្ទួត.ស្រុកចិត្របុរី.ខេត្តក្រចេះ និងជនរ.ងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍នោះផងដែរ មានឈ្មោះ ភក្រ្តា អាយុ20ឆ្នាំ (ស្លា.ប់) មានទីលំនៅ ឃុំកន្ទួត.ស្រុកចិត្របុរី.ខេត្តក្រចេះ។

បានបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតដែល (មិនស្គាល់ម៉ាក) ដែលបើកបរដោយស្ត្រីវ័យចំណាស់ម្នាក់បានរង រ បួ ស ធ្ងន់ ហើយត្រូវបានក្រុមគ្រូពេទ្យនឹងបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រីឯសពត្រូវបានសាច់ញាតិទទួលយកមកធ្វើបុណ្យតាមប្រពៃណី៕