
(ខេត្តកំពត)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការស្នងការដ្ឋាននគរបាលខេត្តកំពតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នា.ក់ចរាចរណ៍កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ជនបង្កនោះមានឈ្មោះ(ឆាយ សុខហៃ)ភេទប្រុសកើតថ្ងៃទី០៧-០៦-១៩៩០ ទីកន្លែងកំណើត ឃុំឧត្តមសុរិយា,ស្រុកត្រាំកក់,ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រៃឈើទាល,ឃុំប្រភ្នំ,ស្រុកអង្គរជ័យ,ខេត្តកំពត។ ជាមួយគ្នានោះដែរនគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្តបង្កចូលមកដោះស្រាយនៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០២០ វេលាម៉ោង១៧:២០នាទី មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩-១០ស្ថិតត្រង់ចំណុចភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ(រវាងម៉ូតូនិងរថយន្តដែលមានទិសដៅស្របគ្នាពីជើងទៅត្បូង)៕