
(ភ្នំពេញ)៖ លោក ភោ សុផានិត ពិធីករទូរទស្សន៍ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជាប់សង្ស័យចេញមូលប្បទានបត្រ(សែកស្អុយ)ខ្យល់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់នៅចំណុចហាងកាហ្វេអាម៉ាហ្សូនមួយកន្លែងស្ថិតផ្លូវព្រះមុនីវង្ស,សង្កាត់ស្រះចក,ខណ្ឌដូនពេញ,រាជធានីភ្នំពេញពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០«ឃ ១»ដ.ច.ន ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖១.ឈ្មោះ ភោ សុផានិត ភេទប្រុស,អាយុ៤៤ឆ្នាំ,ជនជាតិខ្មែរ មុខរបរពាណិជ្ជករ។ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង,ភូមិត្រពាំងថ្លឹង,សង្កាត់ ចោមចៅ២,ខណ្ឌពោធិសែនជ័យ,រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕