អាសូរណាស់ ! បុរសជាអ្នកថែរសួនម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹង អូសជាង២០ម៉ែត្រ..

(ភ្នំពេញ)៖ ហេតុការណ៍នេះកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិនក្នុងសង្កាត់ចាក់អង្រែលើ,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ សពជន.រង.គ្រោះមានឈ្មោះ(រុំ រ៉ុន)អាយុ២៨ឆ្នាំ,មុខរបថែរសួន,ស្នាក់នៅជិតក្រុមហ៊ុនម៉ាកសឺដែសមានស្រុកកំណើតស្រុករតនៈមណ្ឌល,ខេត្តបាត់ដំបង។

មុនពេលកើតហេតុគាត់និងបងប្រុសគាត់បានដើរឆ្លងផ្លូវទៅទិញបាយក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តលុចស៊ីស៥៧០ស៊េរីទំនើបមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ(ភ្នំពេញ2BB-1339)បើកបរដោយបុរសម្នាក់រួមដំណើរជាមួយជនជាតិចិន២នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុល.ចង្កូតទៅបុកបងប្រុសគាត់ពេញទំហឹងអូសជាង២០ម៉ែត្រ.បោក.ក្បាល.និង.ថ្នល់.ស្លា.ប់ភ្លាមៗ។

ចំណែកគាត់ជាប្អូនឃើញលោតចេញទាន់គ្រាន់តែរងរបួ.សតិចតួចតែប៉ុណ្ណោះ។ ភ្លាមៗនោះបុរសជនជាតិចិនទាំងបីនាក់បានឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៏ស្នងការាជធានីមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជន.រង.គ្រោះក្រោយពីធ្វើកំណត់រួចសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕