
(ហ្វេសប៊ុក): នាថ្ងែទី១៥ ខែវិច្ចិកា ឆ្នាំ២០២០ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីពលករខ្មែរយើង ធ្វើការនៅប្រទេសកូរ៉េម្នាក់ បានទទួលមរណភាព។ ពលកររូបនេះមានឈ្មោះ ចេង ដាវី បានទទួលមរណភាពនៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០២០ នៅវេលាម៉ោង៤:១៥នាទីល្ងាច នៅមន្ទីរពេទ្យ 부천성모병원។
ជាមួយដំណឹងដ៏ក្រៀមក្រំនេះ គណនីហ្វេសប៊ុក Sreymom Kh បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ជីវិតមនុស្សយើងមើលមិនឃើញទេ អោយតែចូលដល់រដូវត្រជាក់គឺមានអ្នក ស្លា ប់ រហូត 15/11/2020 នៅវេលាម៉ោង4:15នាទីពេលល្ងាច សូមចូលរួមរំលែកទុក្ខ ពលការីនីខ្មែរ ចេង ដាវី បានទទួលមរណ:ភាព ហើយនៅមន្ទីពេទ្យ 부천 성모병원»។
តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យពលកររូបនេះ ទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែគាត់មានជំងឺ ឈា ម ក្នុងខួរក្បាល។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕