បុរសម្នាក់ខ្លាហានមកលោតទឹកពីលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិត តែចុងក្រោយបែរជា….

(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យមានវិបត្តិអ្វីក្នុងចិត្តគិតដោះស្រាយមិនចេញ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតម្រង់មកលេីស្ពានជ្រោយចង្វារចាស់ រួចលោត.ទឹកស.ម្លា.ប់.ខ្លួនតែប្រហែលជាគាត់នៅមិនទាន់អស់អាល័យពីជីវិតក៏ខំប្រឹងហែលមកលេីគោកវិញបង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅលើស្ពានជ្រោយចង្វារចាស់ក្នុងសង្កាត់ជ្រោយចង្វា,ខណ្ឌជ្រោយចង្វា,រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា៖ មុនពេលកេីតហេតុគេឃេីញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខ(ភ្នំពេញ1HE-0780)តែម្នាក់ឯងមកឈប់នៅលើស្ពានជ្រោយចង្វារចាស់ហើយក៏ដើរទៅតោងឡើងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់។ ដោយបន្សល់ទុកទូរស័ព្ទដៃ១គ្រឿងលុយចំនួន៤ម៉ឺនរៀលនិងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូរបស់ខ្លួនហើយសមត្ថកិច្ចបានយកម៉ូតូនិងសម្ភារៈជន.រង.គ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារជាបណ្តោះអាសន្ន។

លុះក្រោយមកប្រមាណជាង២០នាទី គេក៏ឃើញបុរសនោះហែលតោងទូកអ្នកនេសាទឡើងលើគោកវិញនៅម្តុំវត្តភ្នំក្នុងខណ្ឌដូនពេញដោយទំនងគាត់នៅមិនទាន់អស់អាល័យពីជីវិតក៏ខំប្រឹងហែលមកលេីគោកវិញបែបនេះក្រោយមកទៀតបុរសរូបនោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរនិងណែនាំអប់រំរួចទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិមកទទួលយកទៅផ្ទះវិញ៕