អាសូរណាស់ ! បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូនមួយប៉ប្រិចភ្នែក ដោយសារជំងឺ…

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីមនុស្ស.ស្លា.ប់ដោយជំងឺគាំងបេះដូង នៅភូមិនិម្មិត,ឃុំទីពោ,ស្រុកសន្ទុក,ខេត្តកំពង់ធំ។ជន.រង.គ្រោះឈ្មោះ(នួន រិន)ភេទប្រុស,អាយុ៥១ឆ្នាំ,ជនជាតិខ្មែរ,មុខរបរកកសិករ,រស់នៅភូមិឃុំកេីតហេតុខាងលើ។ បើតាមការបំភ្លឺពីស្រ្តីជាប្រពន្ធបានរៀបរាប់ថា៖

កន្លងមកថាប្តីរបស់ខ្លួនចេះតែមានអាការៈឈឺថប់ចុកដេីមទ្រូងហេីយបានទៅឃ្វាលក្របីទាំងឈឺលុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៩ព្រឹកថាមិនស្រួលខ្លាំងបានតេទូរស័ព្ធអោយកូនទៅឌុបយកពីវាលមកពេទ្យឃុំតែពេទ្យមិនហ៊ានទទួលមេីលក៍យកឪពុកមកផ្ទះដល់ផ្ទះអោយដេកលេីអង្រឹងមេីលគាត់មួយសន្ទុះរាងបានស្រួលក៍នាំគ្នាចុះដីទៅហាលស្រូវក្រោយផ្ទះជាមួយកូនក៍លឺសំឡេងហៅខ្លួន ក៍ពីរនាក់កូនឡេីងលេីផ្ទះមេីលគាត់ធ្លាក់ពីអង្រឹងរមួលខ្លួននៅលេីរនាបផ្ទះក៍នាំគ្នារិតទ្រូងធ្វេីចលនាតែមិនដឹងខ្លួនគាត់បែកពពុះ មាត់ដាច់ខ្យល់.ស្លា.ប់តែម្តងទៅក៍បានភ្ញាក់ផ្អេីលដល់អ្នកជិតខាងដឹងពត៍មាននេះដល់សមត្ថកិច្ច។

ក្រោយដឹងព័ត៌មានសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលរដ្ឋអំណាចភូមិឃុំគ្រូពេទ្យប្រចាំឃុំនិងក្រុមគ្រួសារសពអោយចូលរួមពិនិត្យទីកន្លែងកេីតហេតុ។ ការពិនិត្យនៅលើដងខ្លួនជន.រង.គ្រោះពុំមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់ក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជន.រង.គ្រោះឈ្មោះ(នួន រិន)បានស្លាប់ដោយសារជំងឺគាំងបេះដូង មូលហេតុមានជម្ងឺប្រចាំកាយមិនបានព្យាបាល៕