អាសូរណាស់! ពីរនាក់ប្ដីប្រពន្ធ បាន ស្លា ប់ បាត់បង់ជីវិត បន្សល់ទុកកូនៗ៣នាក់ ក្រោយពីត្រូវជនជាតិចិន២នាក់នេះ បាន…

(ខេត្តព្រះសីហនុ): ជនស.ង្ស.យ័.ជនជាតិចិន២នាក់ដែលបើករថយន្តបុកចូលរោងកម្មករស្នាក់នៅ បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធ.ស្លា.ប់.ត្រូវបាននគរបាលចរាចរណ៍បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះបច្ចុប្បន្នជនស.ង្ស.យ័.ទាំង២ ត្រូវបានសាលាដំបូងខេត្តចេញដីកា បង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តព្រះសីហនុហើយ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

របាយការណ៍ពីនគរបាលបញ្ជាក់ថា ជនស.ង្ស.យ័.ជនជាតិចិនទាំង២នាក់ បើករថយន្តបង្កឲ្យមានគ្រោះ.ថ្នា.ក់.ចរាចរណ៍ កាលម៉ោង១២:២៥នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ លើផ្លូវ១៤៩C (ផ្លូវបំបែក៦០ម៉ែត្រ) ត្រង់ចំណុចចំណោតទី២អាឡាំងឌឺឡុង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រថយន្តម៉ាក COLORADO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0264 (រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង)

អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មានអ្នករួមដំណើរម្នាក់ឈ្មោះ ZHANGQI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរមានមុខរបរ បុគ្កលិកក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង ស្នាក់នៅបច្ចុប្បន្នភូមិ១.សង្កាត់លេខ១.ក្រុងព្រះសីហនុ បុកចូលរោងកម្មករកំពុងសម្រាកលង់លក់ ដែលមានចម្ងាយចេញពីផ្លូវ ប្រហែលជាង១០ម៉ែត្រ

បណ្ដាលឲ្យបុរសស្ត្រី២នាក់ប្តីប្រពន្ធ.ស្លា.ប់.ក្នុងនោះស្ត្រីជាភរិយាឈ្មោះ ឆាន រី អាយុ៤៧ឆ្នាំ.ស្លា.ប់.នៅនឹងកន្លែងកើតហេតុ និងបុរសជាប្តីឈ្មោះ នឹម អៀប អាយុ៤៧ឆ្នាំដូចគ្នា.ស្លា.ប់.ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរ.ងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធពេល.ស្លា.ប់.បានបន្សល់ទុកកូនៗចំនួន៣នាក់ក្នុងបន្ទុក។ បច្ចុប្បន្នសមត្ថកិច្ចកំពុងដោះស្រាយការងារបន្តជូនជនរ.ងគ្រោះតាមនិតិវិធីច្បាប់៕