ចូលរួមរំលែកទុក្ខផង! ពលករខ្មែរ ធ្វើការនៅប្រទសកូរ៉េរូបនេះ បានទទួលមរណភាព ដោយសារជំងឺ…

(ហ្វេសប៊ុក): ​នាថ្ងែទី១៥ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ពលករខ្មែរធ្វើការនៅប្រទសកូរ៉េម្នាក់ មានឈ្មោះ ស៊ុយ គីមស្រៀង បានទទួលមរណភាពហើយ។

យោងតាមគណនីហ្វេសប៊ុកផេក Meng Costa page បំណងល្អពីខ្ញុំ បានរៀបរាប់ឲ្យដឹងថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពលករខ្មែរ​ឈ្មោះ​ ស៊ុយ​ គីមស្រៀង​ បានទទួលមរណះភាពដោយសារ​ ជំ ងឺ រលាកខួរ ក្បា ល​ និងដក់ទឹកឆ្អឹងចង្កេះ​ នៅមន្ទីរពេទ្យ​ 의정부성모병원»។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕