
(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកទំនិញធុនធំបុកគ្នាជាមួយរថយន្តម៉ាក Lexus RX400h ដែលបណ្តាលអោយមនុស្សប្រុសស្រីចំនួន៣នាក់រង រ បួ ស ធ្ងន់ ស្ថិតនៅចំណុចភូមិពងទឹក.សង្កាត់ពងទឹក.ខណ្ឌដង្កោ.រាជធានីភ្នំពេញ កាលពីវេលាម៉ោង២:០០នាទីរសៀល ថ្ងៃទី១៥ ខែ១១ ឆ្នាំ២០២០។
ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តម៉ាក Lexus RX៤០០h ពាក់ស្លាកលេខ ភ្នំពេញ ២AI-៥៥២៥ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុជាកន្លែងផ្លូវកោង ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុករយន្តដឹកទំនិញធុនធំពាក់ស្លាកលេខ ភ្នំពេញ ៣D-៩៧២៧ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា
បណ្តាលអោយអ្នកធ្វើដំណើរក្នុងរថយន្ត Lexus RX៤០០h ចំនួន៣នាក់រង រ បួ ស ធ្ងន់។ ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕