ឱមិត្តជប៉ុនអើយ! ជប៉ុន ពង្រាយកងកម្លាំង ៤ម៉ឺននាក់ ដើម្បីសង្គ្រោះពលរដ្ឋ ពីគ្រោះ ជំ ន ន់ ទឹកភ្លៀង និងការ បា ក់ ដី ខណៈមនុស្សសង្ស័យថាបាន ស្លា ប់ មានរហូតដល់ទៅ…

(ជប៉ុន)៖ ដោយសារតែភ្លៀងបន្តធ្លាក់ខ្លាំង និងបានវា.យប្រ.ហារកោះ Kyushu ភាគនិរតីរបស់ប្រទេសជប៉ុន ពិសេសនៅតាមច្រាំងទន្លេមានគ្រោះថ្នា.ក់ខ្លាំង ដូចនេះអាជ្ញាធរជប៉ុន បានសម្រេចជម្លៀសប្រជាជនជាបន្តបន្ទាប់ទៀតយ៉ាងបន្ទាន់។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន The Japan Time នៅថ្ងៃ៦ ខែកក្កដានេះ។

លោក Yoshihide Suga លេខាធិការខុទ្ទកាល័យ បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា មនុស្សប្រហែល ៤០នាក់សង្ស័យថាបានបា.ត់បង់ជីវិ.ត ខណៈមនុស្ស ១៨នាក់ទៀត មិនមានសញ្ញាអ្វីដោយសន្មតថាមានការស្លាប់ជាផ្លូវការ និងកំពុងរង់ចាំសញ្ញាមនុស្ស ១៣នាក់ទៀតដែលបានបា.ត់ខ្លួន។ លោកបន្ត ថា “ខ្ញុំសូមចូលរួមមរ.ណទុ.ក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នកជ.នរ.ងគ្រោះក្នុងហេ.តុការ.ណ៍គ្រោះធម្មជា.តិមួយនេះ ប៉ុន្តែទោះយ៉ាងណាសមាជិកកងកម្លាំងស្វ័យការពារប្រមាណ ៤ម៉ឺននាក់កំពុងចុះប្រតិបត្តិការជួយស.ង្គ្រោះហើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍មនុស្សប្រមាណ ២០០.០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ គួរម្លឹកថា ទឹកជំនន់គឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយសម្រាប់ប្រទេសជប៉ុនចាប់តាំងពីព្យុះទីហ្វុងហកគីប៊ី ដែលបានកើតឡើងក្នុងខែតុលា ឆ្នាំ២០១៩ ដែលបានសម្លា.ប់មនុស្សប្រហែល ៩០នាក់៕