ករណីបាក់ស្រុត​កញ្ចុះចូលស្រះទឹក​កាលពីម្សិលមិញ ស្លាប់ស្ដ្រីអ្នកបម្រើម្នាក់ រហូតដល់ព្រឹកនេះគឺ….

(​ភ្នំពេញ)៖ កញ្ខុះសម្រាប់​លម្ហែកាយ​មាត់ស្រះ១កន្លែងក្នុង​ភូមិគ្រឹះបាន​បាក់ស្រុត​ចូលទៅក្នុងទឹកបណ្តាលឱ្យសង្កត់ស្ត្រី​អ្នកបម្រើ​ម្នាក់.​ស្លា.ប់​យ៉ាងរន្ធត់ហើយរហូតមកដល់ពេលនេះនៅពុំទាន់យកសពបានទេ!ដោយបូមទឹកផងចុះរូសរើកញ្ចុះក្នុងទឹកផង។​ ហេតុការណ៍​បានកើត​ឡើង​ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​ក្នុងភូមិ​សំរោង​ទាវ,សង្កាត់​ក្រាំងធ្នង់,ខណ្ឌ​សែន​សុខ,រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០២០​ម្សិលមិញ។​ ​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា៖ ករណីនេះ​បានកើត​ឡើង​តាំងពី​ម៉ោង​១០​៖៣០​នាទី​ព្រឹក​មក​ម្ល៉េះ ប៉ុន្តែ​ម្ចាស់ផ្ទះ​លាក់លៀមមិនបាន​រាយការណ៍​មក​ទេ​គឺ​សុខចិត្ត​ស​ង្ងំ​កកាយ​រក​ស.ពតែ​អស់ជម្រើសរហូតដល់​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ដដែលទើប​បែកធ្លាយ​ផ្អើល​ដល់អ្នកស្រុក​។​

ជាមួយគ្នា​នោះក្រុមគ្រួសារ​ជន.រង.គ្រោះ​បាន​ប្រាប់ឱ្យដឹង​ដែរ​ថាជន.រង.គ្រោះ​មានឈ្មោះ(ហ៊ុន សំបូរ)ភេទ​ស្រី​,អាយុ​៦១​ឆ្នាំ,ជា​ស្ត្រី​មេម៉ាយ​ស្នាក់នៅ​ក្នុងភូមិ​សំរោង​ទាវ,សង្កាត់​ក្រាំងធ្នង់,ខណ្ឌ​សែន​សុខ ហើយ​មក​បម្រើការ​ជា​កម្មករ​ផ្នែកអនាម័យ​ប្រចាំ​នៅផ្ទះ​កើតហេតុ​។​ ​ប្រជាពលរដ្ឋ​បានឱ្យដឹងថា៖កាលពី​វេលា​ម៉ោង​១០​៖៣០​នាទី​ព្រឹកថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ពួកគាត់​ដែល​រស់នៅ​ក្បែ​កន្លែងកើតហេតុបានឮ​សូរសំឡេង​បាក់ស្រុត​រលំ​ខ្ចុះ​នោះដែរ។​

តែ​មិន​ចាប់អារម្មណ៍​នឹកគិត​ថា​៖ គេ​វាយ​ផ្ទះ​ចាស់​ចោល​ដើម្បី​សង់​ថ្មី​តែ​មកដល់​ព្រលប់​ថ្ងៃ​ដដែល​ទើប​ភ្ញាក់ផ្អើល​ថា​៖ មាន​ស្ត្រី​ម្នាក់​បាន.​ស្លា.ប់​ក្នុង​ហេតុការណ៍​នោះ​។​ ​ទោះជា​យ៉ាងណាក្តី​ទីតាំង​កើតហេតុ​ត្រូវបាន​ម្ចាស់​បិទទ្វារ របង​ជាប់​ក្រៅពី​សមត្ថកិច្ចមិន​អនុញាត​ឱ្យចូល​ឡើយហើយ​ការងារ​បូមទឹក​រើកកាយ​រក​ស.ព​នៅតែ​បន្ត​អស់​ច្រើន​ម៉ោង​ទៅហើយ​នៅតែ​រក​ស.ព​មិនទាន​ឃើញ​នៅឡើយទេមកទល់ព្រឹកទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕​