បុរសល្មោភកាមម្នាក់ដក កាំ ភ្លើ ង ភ្ជង់ ប្រពន្ធគេឲ្យដោះសម្លៀកបំពាក់ ហើយចាប់រំ លោ ភ រហូតដល់…

(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះភូមិគប់ស្រូវតូច,សង្កាត់គោករកា,ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនស.ង្ស័យមានឈ្មោះ(ខេម វណ្ណឌី)ភេទប្រុស,អាយុ៣៣ឆ្នាំ,មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង,សង្កាត់ព្រែកលាប,ខណ្ឌជ្រោយចង្វារ។ ចំណែកជន.រង.គ្រោះមានអាយុ២៦ឆ្នាំស្នាក់នៅសង្កាត់សំរោងក្រោម,ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូតរួមមាន៖ កាំភ្លើ.ងម៉ាកROLOលេខ874015ចំនួន១ដើម,គ្រាប់កាំភ្លើ.ងចំនួន០៥គ្រាប់,រថយន្តម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ស៊េរី ១៩៩៤ពាក់ស្លាកលេខ(ភ្នំពេញ2W-4327)មួយគ្រឿងនិងទូរសព្ទ័១គ្រឿង។

តាមប្រភពព័ត៌មានពីជន.រង.គ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុជន.រង.គ្រោះនិងប្តីបានជិះម៉ូតូម៉ាកហុងដាចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធដែលជាជន.រង.គ្រោះនៅឈរចាំម៉ូតូហើយប្តីជាអ្នកចុះទៅដក។ មួយសន្ទុះក្រោយមកជនស.ង្ស័យបានជិះម៉ូតូមកឈប់ក្បែររបងរួចបានដើរសំដៅមករកជន.រង.គ្រោះដោយសួរថាប្តីទៅណា?តែជន.រង.គ្រោះមិនតបនោះទេរួចជនស.ង្ស័យក៏ពឹងជន.រង.គ្រោះឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះតែជន.រង.គ្រោះបដិសេធហើយក៏ដើរចេញមកក្រៅរបងថ្មក៏ត្រូវជនស.ង្ស័យដកកាំភ្លើ.ងមកភ្ជង់ដើមទ្រូងបង្ខំឲ្យជន.រង.គ្រោះដោះសម្លៀកបំពាក់រួចចាប់រំ.លោ.ភរហូតបានសម្រេច។

ពេលនោះជន.រង.គ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរសព្ទជនស.ង្ស័យដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយហើយជនស.ង្ស័យក៏បានឲ្យលេខទូរសព្ទរួចបានដើរទៅយកម៉ូតូជិះគេចទៅទិសខាងកើតបាត់។ ក្រោយមកជន.រង.គ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកាដោយសមត្ថកិច្ចបានសហការជាមួយជន.រង.គ្រោះប្រើល្បិចតេហៅជនស.ង្ស័យណាត់ជួបជន.រង.គ្រោះម្តងទៀតនៅចំណុចផ្លូវបេតុងភូមិផ្សារលិច,សង្កាត់ព្រែកព្នៅលុះជនស.ង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡាស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដកហូតបានទាំងវត្ថុតាងថែមទៀត។ បច្ចុប្បន្នជនស.ង្ស័យខាងលើត្រូវបានឃាត់.ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕