
(ហ្វេសប៊ុក): នាថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ នៅក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង នូវក្មេងស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ សម្បុរខ្មៅស្រអអែមស្រស់ សម្លេងក៏ពិរោះ ដែលជាអ្នកខេត្តមណ្ឌលគីរី។
ក្មេងស្រីរូបនេះ មានឈ្មោះ យ៉ង់ ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៅថ្ងៃអនាគត ក្មេងស្រីមុខស្រស់រូបនេះ ចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង នេះបើយោងតាម ការឲ្យដឹងរបស់គណនីហ្វេសប៊ុក ញុិល ថែធួន។
ម្ចាស់គណនីមួយនេះ បានសរសេររៀបរាប់ថា: ជូនពរក្ដីសុបិនប្អូនបានសម្រេច សែនស្រស់ស្អាតកូនខ្មែរពិតៗ មើលទៅកាន់តែស្រស់ស្អាតខ្លាំង តស៊ូៗណាប្អូនស្រី។ ឈ្មោះកុមារី យ៉ង់ ស្រីនីត មកពីខេត្តមណ្ឌលគិរី រៀនថ្នាក់ទី៥ អាយុ១១ឆ្នាំ ចង់ក្លាយជាគ្រូបង្រៀន និងសិល្បៈចម្រៀង។ ជួយស៊ែរលើកទឹកចិត្តគាត់ផងបងប្អូន៕ ចង់ដឹងប្អូនច្រៀងពីរោះ ឬយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម: