ក្មេងស្រី សិស្សសាលា អាយុ១២ឆ្នាំម្នាក់ បានសម្រេចចិត្ត ចង.ក ស ម្លា ប់ ខ្លួន សង្ស័យដោយសារ…

(សៀមរាប): កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីធ្វើអត្ត.ឃាតចង.ក ស ម្លា ប់ ខ្លួន ចំណុចធ្នឹមផ្ទះរបស់ជនរងគ្រោះក្នុងភូមិល្បើក.ឃុំដូនកែវ.ស្រុកពួក.ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ សង យ៉ា ភេទស្រីមអាយុ១២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរសិស្ស។ ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងផ្នែកជំនាញ នគរបាលប៉ុស្តិ៍ និងគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកពួក ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ការពិនិត្យលើសាកសពឃើញថា

សាកស.ព ត្រូវបានក្រុមគ្រួសារកាត់ចំណងចង.ក ដាក់រៀបចំលើផ្ទះ ដោយពួកគាត់បញ្ជាក់ថា សាកស.ព ចង.កដោយកូនកន្សែង ពណ៌ខៀវឆ្នូតស្វាយ ភ្ជាប់និងឈើធ្នឹមបន្ទប់ផ្ទះខ្លួន មានកម្ពស់២ម៉ែត្រនិងមានតុអង្គុយរៀនកម្ពស់70សង់ទីម៉ែត្រ នៅខាងកើតក្បែរសាកស.ព (អាចជាន់តុចង.កលោតទំលាក់ខ្លួន)។ សាកសពមានកម្ពស់1,50ម៉ែត្រ មានលៀតអណ្តាតចេញក្រៅ និងមានស្នាមជាំនៅចំណុច.ក។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា សាកស.ពពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។ គ្រូពេទ្យបញ្ជាក់ថា សាកស.ព ស្លា ប់ ដោយសារស្ទះផ្លូវដង្ហើមតាមរយះការចង.ក។ តាមការអះអាងរបស់ឈ្មោះ សួន ស៊ា ភេទស្រី អាយុ៣៧ឆ្នាំ ជាម្តាយ រស់នៅផ្ទះជុំគ្នាបានឲ្យដឹងថា៖ កូនគាត់ឈ្មោះ សង យ៉ា កាលជាង១ឆ្នាំមុន មានអាការ:វង្វេងវង្វាន់រាំច្រៀងនិងយំខុសប្រក្រតីដោយមិនមានមូលហេតុ គាត់និងគ្រួសារបានយកនាងទៅព្យាបាលគ្រូខ្មែរអបិយជំនឿ គ្រូខ្មែរបញ្ជាក់ថា

នាងត្រូវព្រាយបិសាចូលសណ្ឋិត ហើយឲ្យពួកគាត់រៀបចំសែនព្រេនទើបក្រោយមកជាសះស្បើយវិញ ប៉ុន្តែគេមិនសូវនិយាយស្ដីដូចមុនទៀត។ ដោយឡែកនៅថ្ងៃកើតហេតុ វេលាម៉ោង2:00នាទីរសៀល គាត់ឃើញអាការ:កូនមានសភាពស្លេកស្លាំងរវើរវាយនិយាយច្រើនម្នាក់ឯង គាត់មិនបានចាប់អារម្មណ៍មើលសួរនាំគេទេ លុះម៉ោងប្រហែល4:00នាទីល្ងាចថ្ងៃដដែល គេបានឡើងទៅនៅផ្ទះម្នាក់ឯង ដោយគាត់នឹកគិតថាប្រហែលឡើងទៅដេកនៅបន្ទប់លើផ្ទះផ្នែកខាងកើត (បន្ទប់ដេកគេ) រហូតម៉ោងប្រហែល8:00នាទីយប់ដដែល គាត់ឲ្យកូនប្រុសតូចម្នាក់ទៀតឡើងទៅដេកជាមួយបងស្រី

ស្រាប់តែកូននោះស្រែកពីលើផ្ទះប្រាប់ថាបងរបស់គេ បានចង.ក ស្លា ប់ នៅក្នុងបន្ទប់ គាត់នឹងប្ដីឡើងមើលឃើញកូនស្រី ចង.កដោយកូនកន្សែងពណ៌ខៀវឆ្នូតស្វាយ នៅនិងធ្នឹមបន្ទប់ដេករបស់នាង ស្លា ប់ បាត់ នឹងឃើញតុសម្រាប់អង្គុយរៀនក្បែរនោះ។ រូបគាត់និងក្រុមគ្រួសារបញ្ជាក់អះអាងថា:ការ ស្លា ប់ របស់កូនខាងលើ គឺពិតជាចង.កខ្លួនឯង មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ។ ក្រោយពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ទទួលស.ពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕