ចូលរួមរំលែកទុក្ខផង! យុវតីស្រស់ស្អាតម្នាក់នេះ បានទទួលមរណភាព ទាំងនៅវ័យក្មេង ដោយសារជំងឺ…

(ព័ត៌មានបឋម):​ នាថ្ងែទី១៤ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវតីស្រស់ស្អាត កំពុងពេញស្រលាញ់ពីសំណាក់ម្ដាយឪពុកម្នាក់ បានទទួលមរណភាព ទាំងនៅវ័យក្មេង។ យុវតីរូបនេះ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Zeii Mouy

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុកឈ្មោះ MoUy Heang ដែលជាមិត្តភក្តិយុវតីអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ពេលបាត់បង់ទេីបនឹកឃេីញរឿងកន្លងមកដែលធ្លាប់សាងរួមគ្នា មានទាំងសប្បាយ និងទុក្ខ រឿងកន្លងមកអហោសកម្មអោយគ្នាទៅចុះណា បន្សល់ទុកត្រឹមរូបភាព និងការចងចាំល្អៗ និងស្នាមញញឹម មានជាតិក្រោយជាមិត្តនិងគ្នាទៀតណា កុំអោយមានអាយុខ្លីដូចជាតិនេះ ឯងទៅបានសុខហេីយណាសម្លាញ់ ចងចាំអ្នកជានិច្ច I still remember you Zeii Mouy»។

តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យយុវតីរូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែនាងមាន ជំ ងឺ គ្រុនឈីក។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព.ជាច្រើនផងដែរ៕