អាសូរណាស់ ! ម្ដាយនាំកូនទៅមើលស្រែ ចៃដន្យម្ដាយត្រូវស្លាប់មួយប៉ប្រិចភ្នែក ដោយសារតែ….

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយបាននាំកូនស្រីទៅមើលស្រែ ចៃដន្យស្រាប់តែម្តាយជាន់ពស់ស្រកាចាស់ចឹកពេលកូនដឹកទៅមន្ទីរពេទ្យបណ្តាលឲ្យប្រកាច់.ស្លា.ប់តាមផ្លូវនៅវេលាម៉ោង៤រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងលិចភូមិយាងវៀន,ឃុំផ្គាំ,ស្រុកស្វាយចេក,ខេត្តបន្ទាយមានជ័យ។ លោកអធិការស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាជន.រង.គ្រោះមានឈ្មោះ ចក់ ជឿត ភេទស្រី,អាយុ៤០ឆ្នាំមានទីលំនៅភូមិយាងវៀន,ឃុំផ្គាំ,ស្រុកស្វាយចេក,ខេត្តបន្ទាយមានជ័យ។

លោកអធិការបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុម្តាយបាននាំកូនស្រីឈ្មោះ(តឿ សុភា)អាយុ១៥ឆ្នាំ,ដើរទៅមើលស្រែនៅចំណុចខាងលិចភូមិពេលទៅដល់ស្រែដៃដន់ស្រាប់តែដើរជាន់ពស់ស្រកាចាស់ចឹក។ ក្រោយពីកើតហេតុហើយកូនស្រីបាននាំម្ដាយមកផ្ទះហើយបានដឹកម្ដាយនិងម៉ូតូទៅបន្ទីរពេទ្យបង្អែកស្រុកថ្មពួកពេលទៅដល់ភូមិថ្មី,ឃុំភូមិថ្មី,ស្រុកថ្មពួក,ខេត្តបន្ទាយមានជ័យ ម្តាយបានប្រកាច់ធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យ.ស្លា.ប់តែម្ដង។ លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថាសពត្រូវបានកូនដឹកវិលមកផ្ទះវិញរៀបចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕