
(ភ្នំពេញ)៖ តារាសម្ដែង និងតារាកំប្លែង លោក ម៉ាដូណា ជាតារាប្រុសមួយរូបដែលមានសមត្ថភាពច្រើនផ្នែក ជាពិសេសអាចធ្វើឲ្យមហាជនជាច្រើនមានភាពសប្បាយរីករាយ សើចសប្បាយតាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងរបស់លោកផ្ទាល់ផងដែរ។
បើទោះបីតារារូបនេះ បានឈានជើងប្រឡូកលើវិថីសិល្បៈមួយនេះ អស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន ក៏លោកនៅតែអាចរក្សានៅប្រជាប្រិយភាព ហើយកាន់តែមានឈ្មោះល្បីល្បាញថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀតការងារក្នុងវិស័យសិល្បៈ រឹតតែមានភាពមមាញឹកជាងមុនគួរឲ្យកាត់សម្គាល់ ជាពិសេសរាល់កម្មវិធីធំៗ តែងតែមានវត្តមានតារាប្រុសរូបនេះជានិច្ច។
បើនិយាយពីរឿងស្នេហាវិញ ត្រូវបានគេសង្កេតឃើញថា ទោះបីជាមានភេទដូចគ្នា តែតារាពហុជំនាញ ម៉ាដូណា ពិតជាមានសុភមង្គលខ្លាំងណាស់ជាមួយនឹងស្វាមី មិនចាញ់គូស្នេហ៍ប្រុសស្រីឡើយ។ ដោយឡែក នាថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ម៉ាដូណា បានបង្ហោះវីដេអូមួយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញឲ្យឃើញពីស្វាមីរបស់លោក ស្លៀករ៉ូប និងពាក់សក់វែង តែងខ្លួនជាស្រីដើម្បីថតកុន ស្រាប់តែពេលនោះមានក្មេងម្នាក់ដែលជាកូនរបស់អ្នកភូមិ បានស្រែកយំយ៉ាងខ្លាំង ព្រោះតែខ្លាចការតុបតែងខ្លួនរបស់ស្វាមី ម៉ាដូណា៕ សូមទស្សនាវីដេអូខាងក្រោម!
សូមទស្សនាវីដេអូខាងក្រោម