ភ្ញាក់ផ្អើល ! ទ្រី សុផានិត ដួលសន្លប់ភ្លាមៗ នៅពេលសមត្ថកិច្ចបាន…

(ភ្នំពេញ)៖ នៅរសៀលទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ត្រីម្នាក់ជាអ្នកលក់ផលិតផលតាមអនឡាញដែលគេស្គាល់ថាជាបងស្រីបង្កើតថៅកែពេជ្រទ្រីដាណា បានត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនមកតុលាការដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែពេលមកដល់ស្រាប់តែស្ត្រីនេះដួលសន្លប់ បានត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ។

ស្ត្រីរូបនេះឈ្មោះ(ទ្រី សុផានិត)អាយុ៣៩ឆ្នាំ,ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅតាមផ្លូវ១៨២,ក្នុងសង្កាត់ទឹកល្អក់ទី២,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក(ហម ម៉េងសែ)អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរលើសំណុំរឿងនេះ។

តាមដីកាបង្គាប់ឲ្យនាំខ្លួននេះបានបញ្ជាក់ថាឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ,ញុះញង់ឲ្យមានការរើសអើងនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០ដែលមានប្អូនស្រីឈ្មោះទ្រីដាណាជាដើមបណ្តឹង»។ ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែជនត្រូវចោទយកលេសថាមិនអាចចូលទៅបង្ហាញខ្លួនបានដោយសារបញ្ហាសុខភាព«ផ្តាសាយធំ»តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់៕