
(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង១២:២៥នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវ149C(ផ្លូវបំបែក៦០ម៉ែត្រ)ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ស្ថិតក្នុងភូមិ៦,សង្កាត់លេខ៤,ក្រុងព្រះសីហនុ មានហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត០១គ្រឿងម៉ាកCOLORADOពណ៌ខ្មៅ,ពាក់ស្លាកលេខ(ភ្នំពេញ2AZ-0264)រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង(អ៊ុយ ប៉ាង)អ្នកបើកបរឈ្មោះWANG XUSHENG ភេទប្រុស,អាយុ៣០ឆ្នាំ,ជនជាតិចិន រួមដំណើរមនុស្ស០១នាក់ឈ្មោះZHANG QIភេទប្រុស,អាយុ២៦ឆ្នាំ,ជនជាតិចិន អ្នកទាំងពីរមានមុខរបរបុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង
បច្ចុប្បន្នស្នាក់នៅភូមិ១,សង្កាត់លេខ១,ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីភ្នំ៩៦ ឆ្ពោះទៅអូរត្រេះលុះមកដល់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកនឹងរោងកម្មករកំពុងសម្រាកម្ចាស់ឈ្មោះ(នឹម អៀប)ភេទប្រុស,អាយុ៤៧ឆ្នាំនិងប្រពន្ធឈ្មោះ(ឆាន រី)អាយុ៤៧ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មករនិងស្នាក់នៅបច្ចុប្បន្នភូមិ៦,សង្កាត់លេខ៤,ក្រុង/ខេត្តព្រះសីហនុនិងម៉ូតូ០១គ្រឿងព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករផងដែរ។
ហេតុការណ៍ខាងលើនេះបណ្ដាលឲ្យឈ្មោះ(ឆាន រី)ភេទស្រី,កំពុងសម្រាកក្នុងរោងកម្មករ.ស្លា.ប់នៅនឹងកន្លែងកើតហេតុនិងឈ្មោះ(នឹម អៀប)កំពុងសម្រាកក្នុងរោងកម្មកររងរបួ.សធ្ងន់បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបាននគរបាលនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍តាមនិតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕