បុរសជាជនជាតិអង់គ្លេសម្នាក់ បាន ស្លា ប់ បាត់បង់ជីវិតក្នុងផ្ទះសំណាក់ ដោយសារតែ…

(សៀមរាប​)៖​ បុរស​បរទេស​ម្នា​ក់ បាន​ដេក ស្លា ប់ ​ក្នុងផ្ទះ​សំណាក់​យីហោ​ ណា​ហ្កា ​រយៈ​ពីរ​ថ្ងៃ​កន្លង​ទៅហើយ ​ទើប​មានការ​ភ្ញាក់ផ្អើល​កកាលពីយប់យប់ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២០។ ​សមត្ថកិច្ច​សមត្ថកិច្ចបានឱ្យដឹងថា ​បានទទួល​ព័ត៌មាន​ពី​បុគ្គលបុគ្គលិកផ្ទះសំណាក់ ​មាន​ជនបរទេស​ ស្លា ប់ ភ្លាមៗនោះ​

សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ពិនិត្យឃើញថា​ ជនរងគ្រោះ​ឈ្មោះ​ NEWTON IANJAME​ ភេទ​ប្រុស​ កើត​ថ្ងៃទី​២៨​ ខែសីហា​ ឆ្នាំ​១៩៦៣​ ជនជាតិ​អង់គ្លេស ​កាន់​លិខិតឆ្លងដែន​លេខ ​៥៤៩៩២៦២៨៣​ ជា​ភ្ញៀវ​ទេសចរណ៍​ ស្នាក់នៅ​ផ្ទះសំណាក់​ណាហ្គា​ ស្ថិតនៅ​ភូមិ​តាភុល​ សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប​។​

ប្រភព​បន្តថា តាម​ការស្រាវជ្រាវ​របស់សមត្ថកិច្ច​ជំនាញ និង​កោសល​វិ​ច្ច័​យ​របស់លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆរ​ត្ន័ គ្រូពេទ្យ​អម​តុលាការ​បាន​សនិដ្ឋានថា ជន​រងគ្រោះ​ ស្លា ប់ រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយសារ ជំ ងឺ ​គាំងបេះដូង​។ ​សាកស.ព ​បានរៀបចំ​ប​ញ្ជូ​ន​ទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទឹកថ្លា ​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ ​និង​ស្ថានទូត​៕