ស្រៀវណាស់! ឈប់ចាំស្តុប ស្រាប់តែត្រូវរថយន្តធន់ធំ ជាន់ហ្វ្រាំងមិនសុី បុ ក រះពីក្រោយ បណ្ដាលឲ្យមនុស្ស…

(តាខ្មៅ): នៅវេលាម៉ោង១១:០០នាទី ថ្ងែទី១២ ខែវិច្ចិកា ឆ្នាំ២០២០ មានករណីគ្រោះ.ថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តមួយគ្រឿង បានបុកពីក្រោយម៉ូតូ២គ្រឿង ដែលកំពុងឈប់ចាំស្តុប។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភ្លេីងស្តុបព្រែកហូរលើផ្លូវជាតិលេខ២កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តល​.សង្កាត់​តាក្តុល​ក្រុងតាខ្មៅ.ខេត្តកណ្ដាល។

មុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក​ Nissan ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ​ SR 1974 អ្នកបើកបរ​រថយន្តឈ្មោះ​ គាំ​ ប្រុសរិទ្ធ​ ភេទប្រុស​អាយុ​២៣ឆ្នាំ​ មានទីលំនៅ​ភូមិ​ខ្នា​.ឃុំ​ក្រាំងធ្នង់​.ស្រុក​បាទី​.ខេត្ត​តាកែវ​ បើករថយន្តក្នុងទិសដៅទិសដៅ​ពីពីលិចទៅកេីត​ លុះពេលដល់ចំណុច កើតហេតុ​ខាងលើ​ ក៏បានបុកម៉ូតូចំនួន២គ្រឿង​ ដែលកំពុងឈប់ភ្លេីងស្តុបពីក្រោយ​ បណ្ដាកឲ្យ

ម៉ូតូទី១​ ម៉ាក HONDA សេ១២៥​ (ស៊េរី២០១៩)មពណ៌ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល 1AI-1304​ អ្នកបេីកម៉ូតូមានឈ្មោះ​ ទុំ​ សុខរ៉េត​ ភេទប្រុស​អាយុ​៣៩ឆ្នាំ​ មានទីលំនៅ​ ភូមិអង្គស្នួលទី៣​.ឃុំ​ពេីក​.ស្រុក​អង្គស្នួល​.ខេត្ត​កណ្ដាល​ ឈប់​ម៉ូតូ​ទិសដៅពីលិច​ទៅកេីត​ (រងរបួសស្រាល)

ម៉ូតូ​ទី២​ ម៉ាក HONDA សេ១២៥​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CS-5009​ អ្នក​បេីក​ម៉ូតូ​មាន​ឈ្មោះ​ ពេទ្យ​ វិចិត្រ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ ​មានទីលំនៅ​ភូមិ​៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​.ខណ្ឌ​ចំការមន.រាជធានី​ភ្នំពេញ​ និង​អ្នក​រួម​ដំណើរ​ពី​ក្រោយ​ ត្រូវ​ជា​កូន​មានឈ្មោះ​ ចិត្ត​ រស្មី​ ភេទ​ប្រុស​ អាយុ​១២ឆ្នាំ​មាន ទីលំនៅ​ជាមួយគ្នា​ ឈប់​ម៉ូតូ​ទិសដៅពីលិច​ទៅកេីត​ អ្ទាអ្នកងពីររងរបួសស្រាល​ បង​ប្អូន​បញ្ជួនទៅមន្ទីរពេទ្យជ័យជនះ ចំណែកម៉ូតូរងការខូចខាតធ្ងន់ទាំង២គ្រឿង។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវ បានយកមករក្សាទុក​បណ្ដោះ​អាសន្ន​ នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមតិវិធី។ ករណីនេះ មូលហេតុមកពី អ្នកបើករថយន្តបេីកបររថយន្តមិនបានពិនិត្យមេីលលក្ខណ:បច្ចេកទេសយានយន្ត ​(ហ្វ្រាំង) ទេីបបណ្តាលអោយជាន់ហ្វ្រាំងរថយន្តមិនស៉ី ក៏បានទៅបុកម៉ូតូពីរគ្រឿងពីក្រោយ ដែលកំពុងឈប់ភ្លេីងស្តុបតែម្តង៕ ប្រភព: មហាគ្រួសារតាខ្មៅ