អាសូរណាស់! នារីវ័យក្មេងម្នាក់នេះ បាន ស្លា ប់ បាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខកូនជាទីស្រឡាញ់ផង ដោយសារ…

(ព័ត៌មានបឋម): ​នាថ្ងែទី១២ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីម្នាក់បាន ស្លា ប់ បាត់បង់ជីវិត ទាំងនៅវ័យក្មេង ដោយមិនទាន់ទាំងបានឃើញមុខកូនជាទីស្រឡាញ់ផង។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក Vit LiZa បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ខ្លេាចចិត្តណាស់ កើតមកមិនទាន់បានឃើញមុខកូនផង ស្រណោះដល់កូនអូនឆាប់កើតជាតិថ្មីហើយកុំអេាយអាយុខ្លីដូចជាតិនេះណាអូន Ah Ran សូមចូលរួមរំលែកទុក្ខដល់គ្រួសារអូនផង»។ តាមប្រភពបានឲ្យដឹងថា នារីអភ័ព្វរូបនេះ បានទទួលមរណភាព កំឡុងពេលសម្រាលកូន។

ក្រោយពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ។