
(ហ្វេសប៊ុក): រូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតក្នុងកម្មវិធីប្រណាំងកង់ កាលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ ដែលមានទាំងការប្រណាំងកង់ បែបមនុស្សវ័យជំទង់ និងការប្រណាំងកង់បែបយុវជនអាយុក្រោម១៥ឆ្នាំកំពុងធ្វើឲ្យកក្រើកបណ្ដាញសង្គមនៅកម្ពុជា។ អ្វីដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលចិត្តជាងគេ
គឺឃើញក្មេងប្រុសម្នាក់ បានចូលរួមប្រណាំងកង់ ទាំងដែលកង់របស់គេចាស់ គ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួកការពារ និងសម្ភារៈមួយចំនួន ដែលការពារពេលគ្រោះ.ថ្នាក់ ដូចជាក្មេងដទៃ។ ប៉ុន្តែ រូបគេមិនរុញរាចិត្តក្នុងការ ចូលប្រកួតកម្មវិធីនេះទេ ដែលប្អូនប្រុសបានស្វិតស្វាញ គ្រប់ការប្រលង ដូចជាការឡើង ឬចុះទួលជាដើម។
សកម្មភាពរបស់ប្អូនប្រុស បានធ្វើឲ្យគ្រប់គ្នាសរសើរដែលប្អូន មានចិត្តក្លាហាន ពុះពារគ្រប់វគ្គ និងបញ្ចេញសមត្ថភាពឲ្យគេឯងបានឃើញថា បើទោះបីជាប្អូនគ្មានកង់ទំនើប គ្មានសម្ភារៈការពារខ្លួន ក៏ប្អូននៅតែហ៊ានចូលប្រកួត ដើម្បីព្យាយាមទទួលបានជ័យជំនះផងដែរ។ សកម្មភាពនិងការព្យាយាមរបស់ប្អូនប្រុសដើម្បីសម្រេចក្ដីស្រមៃបានធ្វើឲ្យ ផ្ទុះការសរសើរគ្រប់ៗគ្នា មិនថានៅកម្ពុជានោះទេ ពោលគឺធ្លាយដល់បណ្ដាញសង្គមបរទេសថែមទៀត ពិសេសកំពុងកក្រើកខ្លាំងនៅប្រទេសហ្វីលីពីនជាដើម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីជនជាតិហ្វីលីពីន៕