ចាប់ឃាត់រថយន្តដឹកមាន់មួយគ្រឿង មកពីថៃ ដែលសង្ស័យថាមាន់មានជំងឺ….

(ខេត្តកំពង់ធំ)៖ មន្ត្រីការិយាល័យផលិតកម្មបសុព្យាបាល(ពេទ្យសត្វ)ខេត្តកំពង់ធំបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ស្វាយធ្វើការឃាត់រថយន្តដឹកមាន់អត់ច្បាប់មួយគ្រឿងដែលកំពុងតែចរាចរណ៍លើផ្លូវជាតិលេខ៦ចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចបានឃាត់រថយន្តកាលពីវេលាម៉ោង១១:០០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមការឲ្យដឹងពីតៃកុងរថយន្តឈ្មោះ(អាត សុជាតិ)បានឲ្យដឹងថា៖

បានដឹកមាន់ចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តត្បូងឃ្មុំ មាន់មានចំនួន៦៥០ក្បាលដែលមានម្ចាស់ឈ្មោះ(សឿន)ភេទប្រុស បានឲ្យលោកដឹកជញ្ជូនមាន់ចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តត្បូងឃ្មុំហើយការដឹកជញ្ជូននេះបានធ្វើឡើងជារៀងរាល់ថ្ងៃព្រោះបានបង់ជូនសមត្ថកិច្ចតាមផ្លូវក្នុងខេត្តកំពង់ធំអស់ហើយមិនត្រូវបានចាប់នោះទេ។ យោងតាមប្រភពព័ត៌មានបានទម្លាយថា មាន់ថៃ អ្នកដឹកជញ្ជូនមាន់នេះគឺគ្មានច្បាប់អនុញ្ញាតនោះទេបានធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់ថ្ងៃឆ្លងកាត់ខេត្តកំពង់ធំឆ្ពោះទៅទម្លាក់នៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ។

ការដឹកម្ដងគឺគេចមិនផុតពីការត្រួតពិនិត្យរបស់ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំនោះឡើយតែមាន់ផ្ទុកដោយជំងឺនិងមេរោគឆ្លងត្រូវបានត្រូវរ៉ូវគ្នាហើយប្រលែងយ៉ាងស្ងៀមស្ងាត់ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋឡើយ។ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលសត្វខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីបានពិនិត្យមាន់នៅក្នុងឡានដែលមានចំនួន៦៥០ក្បាលគឺប្រភពមាន់ដឹកចេញពីប្រទេសថៃយកមកស្តុបនៅខេត្តសៀមរាបហើយដឹកបន្តទៅខេត្តត្បូងឃ្មុំគឺគ្មានលិខិតអនុញ្ញាតមានបញ្ជាក់ពីសុខភាពសត្វដែលមានការសង្ស័យថាមាន់ទាំងនេះទុកនូវជំងឺផ្ដាសសាយបក្សីដែលបណ្ដាលឲ្យមាន់ងាប់ជាច្រើនក្បាល៕