
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ មន្ត្រីជំនាញសុរិយោដីរួមទាំងចៅសង្កាត់គោងឃ្លាងបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបា.ញ់ GPS នៅចំណុចដែលមានបញ្ហាត្រង់ព្រំប្រទល់ដី ដោយពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ប្រាកដមែន។ ជាមួយគ្នានេះ លោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាសាងសង់រំលោ.ភលើចិញ្ចើមផ្លូវពិតមែនហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។
ទាំងអស់នេះសបញ្ជាក់អោយឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមកពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើអោយផ្លូវរួមតូចរបស់តារាចម្រៀងល្បីលោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែនដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើអោយអាប់អោនកិត្តិយសរបស់លោកនោះទេខណៈពេលនេះលោក ព្រាប សុវត្ថិ បានទទួលស្គាល់ការពិតនិងផ្ដិតមេដៃរួចរាល់ហើយ។
គួររំលឹកថាទីលំនៅរបស់តារាចំរៀងលោក ព្រាប សុវត្ថិ មានទីតាំងស្ថិតនៅភូមិច្រេស,សង្កាត់គោងឃ្លាង,ខណ្ឌសែនសុខបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើអោយផ្លូវរួមតូចនិងបានធ្វើរោងអារឈើបិទផ្លូវនៅខាងក្រោយផ្ទះរបស់លោក ពោលគឺធ្វើឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើជាច្រើនគ្រួសារ៕
វីដេអូ