បន្ទាប់ពីបង្ហោះរូបភាព គេងនៅលើឆ្នេរខ្សាច់ ដែលពោលពេញទៅដោយសំរាម មួយអាទិត្យក្រោយមក ជនបរទេសមួយក្រុមនោះ ក៏បានធ្វើរឿងដ៏ល្អមួយនេះ…

(ហ្វេសប៊ុក): កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបភាពរបស់ជនបរទេសប្រុសស្រីមួយគូរ គេងនៅលើឆ្នេរខ្សាច់មួយកន្លែង ដែលពោលពេញទៅដោយសំរាម អមជាមួយសារជាភាសាអង់គ្លេស ដែលប្រែជាខ្មែរថា: យើងបានរកឃើញឆ្នេរលាក់ខ្លួនដ៏ស្រស់ស្អាតនេះ។

ស្រាប់តែមួយអាទិត្យក្រោយមក នៅថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០២០ ជនបរទេសមួយក្រុមនេះ បានបង្ហោះរូបភាព និងវីដេអូ បង្ហាញឲ្យឃើញអំពីពួកគេ រួមទាំងសហការហ៍ជាមួយនឹង ជនជាតិខ្មែរយើងប៉ុន្មាននាក់ទៀតផងដែរ បាននាំគ្នាសម្អាតសំរាមទាំងនោះយ៉ាងស្អាត ដោយអមជាមួយសារដែលប្រែជាភាសាខ្មែរថា: បេសកម្មសម្អាតសម្រាមនៅកំពត មួយអាទិត្យមុន ពួកយើងបានធ្វើដំណើរកម្សាន្ត នៅទន្លេមួយហើយក៏មកដល់ ឆ្នេរមួយដែលមានសភាពគគ្រិចមួមួយនេះ ដោយមិនដឹងថាសម្រាមទាំងនេះមកតាមកន្លែងណាទេ

ប៉ុន្តែវាពិតជាស្មោកគ្រោកណាស់។ មួយអាទិត្យក្រោយមក ពួកយើងក៏ត្រលប់មកវិញដើម្បីសម្អាតសម្រាមនៅទីនេះចេញ ខ្ញុំពិតជាមានក្តីសោមនសរីករាយក្រៃលែងនៅពេល ដែលប្រជាជនខ្មែរនៅទីនេះចូលរួមជាមួយពួកយើងសម្អាតឆ្នេរនេះនិង សង្ឃឹមថាពួកគេនឹងបន្តថែរក្សាទីកន្លែងនេះឲ្យបានស្អាតរហូតទៅ នៅពេលនេះយើងគឺជាចោរសមុទ្រប្លន់សម្រាមនៅកំពត នៅឆ្នេរសមុទ្រណាដែលមានសម្រាម ពួកយើងនឹងចេញទៅរកទីនោះ៕