គិតមើលទៅបងប្អូន! អ្នកគ្រូ ហុងស៊ុយ ណាលី ថាតម្លៃមាស ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងឡើងខ្លាំងវិញ នៅខែ…

(ហ្វេសប៊ុក): បងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយនូវ អ្នកគ្រូហុងស៊ុយ ណាលី គឺជាសាស្រ្តាចារ្យគ្រូហុងស៊ុយ បែបវិទ្យាសាស្រ្តដ៏ល្បីឈ្មោះ មួយរូបនៅកម្ពុជា។ អ្នកគ្រូហុងស៊ុយ ណាលី បានប្រឡូកចូលវិស័យមើលហុងស៊ុយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ម្យ៉ាងទៀត ក៏មានបងប្អូនជាពលរដ្ឋជាច្រើន គាំទ្រលើស្នាដៃមើលហុងស៊ុយរបស់អ្នកគ្រូ។

ចំណែកនាថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកគ្រូបានព្យាករណ៍ថា តម្លៃមាស ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងហក់ឡើងខ្លាំងវិញ ហើយចាំលក់ចេញក្នុងពាក់កណ្តាលខែមករាដល់ចុងខែមករា។ ហើយមាសតម្លៃឡើងដល់ខែមិនា តែក្នុងខែមករាតម្លៃមាសល្អជាងគេ ប្រញ៉ាប់លក់ចេញចុះកុំទុកលុយគាំងចោលយូរ។