រថយន្តធុនធំ សណ្ដោងសុីទែនប្រេង លុះឡើងផ្លូវចំណោទ ស្រាប់តែរបូតផ្នេនសណ្ដោង តែសំណាង…

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២០ស្ថិតនៅចំនុច ភូមិ០៤.ឃុំទំនប់រលក.ស្រុកស្ទឹងហាវ.ខេត្តព្រះសីហនុ មានករណីរថយន្តសណ្ដោងរ៉ឺម៉ក របូតរ៉ឺម៉ក (របូតផ្នេន) មួយកេីតឡេីង។ រថយន្តម៉ាក់ហាន់ដាយ សណ្ដោងស៊ីទែនប្រេង មានពណ៌ស.ខៀវ ឆ្នូតក្រហម មានស្លាកលេខ ភ•ព៣ ៤៤៧៧ កម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ L H R ដែលមានទិសដៅពីស្រុកស្ទឹងហាវឆ្ពោះទៅរាជធានីភ្នំពេញ។

បើកបរដោយឈ្មោះ អ៊ុន រ៉ាដុង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ លុះមកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវឡេីងចំណោទក៏បានរបូតកន្លឹះផ្នេនសណ្ដោងរ៉ឺម៉ក។ ករណីខាងលើនេះ មិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្ស និងស្ទះចរាចរណ៍ទេ នៅចំពោះមុខខាងក្រុមហ៊ុនបានរៀបចំអូសយកទៅធ្វេីដោយខ្លួនឯង៕ ប្រភព:Sovannaphum Post