ចូលរួមរំលែកទុក្ខផង! លោកវរសេនីយ៏ត្រី អុឹម ចាន់ដារ៉ូ មេបញ្ជាការរងកងប្រតិបត្តិការរុរក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានទទួលមរណភាពហើយ ដោយសារ…

(ភ្នំពេញ): អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា លោកវរសេនីយ៏ត្រី អុឹម ចាន់ដារ៉ូ មេបញ្ជាការរងកងប្រតិបត្តិការរុរក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ត្រូវបានទទួលបានទទួលមរណភាពហើយ ក្នុងជន្មាយុ២៧ឆ្នាំ កាលពីថ្ងែទី១០ ខែវិច្ចិកា ឆ្នាំ២០២០ វេលាម៉ោង៥:០០នាទី ដោយសាររោគាពាធ។

បច្ចុប្បន្ន សពត្រូវបានតំកល់ធ្វើបុណ្យនៅវត្តជន្លុងម្លូ ក្នុងភូមិព្រៃរងាង.សង្កាត់ភ្លើងឆេះរទេះ.ខណ្ឌកំបូល.រាជធានីភ្នំពេញ។ នេះជាការបាត់បង់ធនធានមនុស្សមួយរូបដ៏សំខាន់ ក្នុងការងារសង្គ្រោះរបស់អង្គភាព។

បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ។