
(ហ្វេសប៊ុក)៖ យោងតាមការបង្ហោះឲ្យដឹងរបស់ប្អូនស្រីឈ្មោះ«ឧបាសិកា រ៉េត រស្មី»បានរៀបរាប់ពីរឿងហួសចិត្តមួយដែលក្រុមគ្រួសារបុរសម្នាក់បាននាំបងប្អូនទៅផ្ទះខាងកូនក្រមុំដើម្បីចូលស្តីដណ្តឹងស្រាប់តែពេលទៅដល់ទីតាំងដែលខាងស្រីបានប្រាប់ក៏ទាក់ទងលែងចូលនិងដើរសួរគេពេញភូមិថាស្គាល់ទេ ចុងក្រោយទើបដឹងថាចាញ់បោកគេក៏សម្រេចចិត្តឡើងឡានមួយគ្រួសារទៅស្រុកវិញ។
សូមអានការរៀបរាប់របស់ប្អូនស្រីខាងក្រោមនេះ៖«ករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុកព្រឹកមិញ9/11/2020 ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូូគាត់ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ
ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នាកូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេតែកូនកំលោះនិងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំរបស់ដល់ម៉ោង11:30នាទីទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទុំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួកខ្ញុំហើយក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថាខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ងបើយើងមិនបានជួយគេសូមកុំធ្វើបាបគេ😢😢😢»៕