កុំចេះតែហ៊ាន ! ចាប់វាយខ្នោះស្រ្តីជនជាតិវៀតណាមម្នាក់ ពាក់ពន្ធ័នឹងករណី….

(ខេត្តព្រះវិហារ)៖ ស្ត្រីជាជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទីនៅចំណុចផ្ទះសំណាក់(សុខសាន្ត)ស្ថិតនៅក្នុងភូមិស្រអែមខាងជើង,ឃុំស្រអែម,ស្រុកជាំក្សាន្តពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ.ធាតុ.ញៀ.ន។

សមត្ថកិច្ចបានឲ្យដឹងថា ជនស.ង្ស័យឈ្មោះ(ង្វៀង ធីង៉ា)ភេទស្រី,អាយុ៣៣ឆ្នាំ,មុខរបរកសិករ,ជនជាតិវៀតណាម,រស់នៅភូមិស្រអែមខាងត្បូង,ឃុំកន្ទួត,ស្រុកជាំក្សាន្ត,ខេត្តព្រះវិហារ។ ដកហូតបានម្សៅក្រាមពណ៌សថ្លាស.ង្ស័យជាសារធាតុញៀ.នចំនួន០១កញ្ចប់តូច,ទូរស័ព្ទចំនួន០១គ្រឿងនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។​ ជនស.ង្ស័យត្រូវសមត្ថកិច្ចជំនាញនាំសាកសួរនិងកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕