រន្ធត់ណាស់ ! ម៉ូតូបុកជាមួយឡានទំនើប ជាប់ម៉ូតូនឹងឡាន បណ្ដាលឲ្យអ្នកបើកម៉ូតូ….

(ខេត្តពោធិ៍សាត់)៖ ព័ត៌មានបឋម៖ កាលពីម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិអូឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសង់០១៨បុកជាមួយឡង់គ្រីស័រ,ពណ៌សបណ្ដាលឲ្យភាគីខាងម៉ូតូរបួ.សក្បាលចេញឈាមតាមត្រចៀកត្រូវបានប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀនបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលជើងគោកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕