ចូលរួមរំលែកទុក្ខផង! តារាចម្រៀង Original Song លី ណាកូ បាន ស្លា ប់ បាត់បង់ជីវិតហើយ ដោយសារតែ…

(ព័ត៌មានបឋម)៖ នាថ្ងែទី០៧ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា តារាចម្រៀង original song លី ណាកូ បានទទួលមរណភាព ទាំងនៅវ័យក្មេង។

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុក «Mrr White SD» បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «លឺដំណឹងនេះ ខ្ញុំសោកសៅណាស់ ចូលរួមរំលែកទុក្ខបងប្រុស Ly Nako Singer បងទៅអោយបានសុខណា បំនងរបស់ខ្ញុំចង់ជួយបងអោយរៀនភ្លេង studio អោយចេះ តែបងទៅបាត់ហេីយ»។

តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ តារាចម្រៀងស្រស់សង្ហារូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារតែលោកមាន ជំ ងឺ ម ហា គ្រាប់ ឈា ម។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស ព ជាច្រើនផងដែរ។