
(ខេត្តមណ្ឌលគិរី)៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍ពូជ្រៃ បានចុះទៅពិនិត្យកន្លែងកេី.ត.ហេ.តុករណីមនុស្ស.ស្លា.ប់នៅចំណុចក្បាលជ្រោះដៃអូរប៉ូយស្ថិតក្នុងភូមិចុងផាងឃុំពូជ្រៃ,ស្រុកពេជ្រាដា,ខេត្តមណ្ឌលគិរី។
កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ក្នុងការពិនិត្យយេីងឃេីញសាក.ស.ពមានសភាពស្អុយរលួយអស់សល់តែស្បែកនឹងគ្រោងឆ្អឹងមានពាក់អាវសង្រែកពណ៍ ស ស្លៀកខោខ្លីពណ៍ខ្មៅជើងខាងស្តាំរបូតចេញពីខ្លួនចំងាយ១,៦០មដៃស្តាំអោបជាប់នឹងដងខ្លួនដៃឆ្វេងបត់ឡើងលើត្រឹមក្បាលពាក់កងដៃប្រាក់ចំនួន៣កងជើងខាងឆ្វេងសណ្តូកត្រង់ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ឬបែក។
តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញយើងទៅលើទម្រង់មុខសក់នឹងកងដៃបញ្ចាក់ថាជា សាក.ស.ពមនុស្សស្រីពុំស្គាល់អត្តសញ្ញាណដែល.ស្លា.ប់.គឺមានរយៈពេលប្រហែលជា០១ខែមកហើយក្នុងការពិនិត្យលេីគ្រោងឆ្អឹងសា.ក.ស.ពទាំងមូលពុំមានស្នាមបាក់ បែកចំណុចណាមួយនោះឡេីយ។ ដូច្នេះយេីងមិនទាន់សន្និដ្ឋានថា ជ.ន.រ.ង.គ្រោះ.ស្លា.ប់.ដោយសាមូលហេតុអ្វីនោះទេ។ បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវរកមូលហេតុនៃការ.ស្លា.ប់.និងស្វែងរកសាច់ញាតិ ដេីម្បីដឹងពីអត្តសញ្ញាណ.ជ.ន.រ.ង.គ្រោះ៕