រន្ធត់ណាស់! ស្លា ប់ ខ្មែរម្នាក់ ជនជាតិវៀតណាម៦នាក់ និង រ បួ ស ជនជាតិវៀតណាម៥នាក់ទៀត ក្នុងហេតុការណ៍…(មានវីដេអូ)

(សៀមរាប)៖ បុរសជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាមចំនួន៦នាក់បាន ស្លា ប់ ភ្លាមៗ និង៥នាក់ទៀតជាជនជាតិវៀតណាម បានរង រ បួ ស ដោយសារការក្រឡាប់រថយន្ត ធ្លាក់ចូលប្រឡាយទឹក នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ 246-247 ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួប គ្រោះ ថ្នា ក់ ចរាចណ៍ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ។

ក្នុងចំណោមអ្នក ស្លា ប់ ទាំង៧នាក់នោះ ៦នាក់ជាជនជាតិវៀតណាម (ស្រី៣នាក់) និងអ្នកបើកបរម្នាក់ ជាជនជាតិខ្មែរ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរអាចងងុយដេក និងបើកលឿនបណ្តាលឲ្យរេចង្កូត បណ្តាលឲ្យធ្លាក់ចូលប្រឡាយតែម្តង៕ (សូមទស្សនាវីដេអូខាងក្រោម)៖