
(ហ្វេសប៊ុក)៖ លោក ចាន់ សម្បតិ្ត ជាប្រធានគំរោងការអភិវឌ្ឍសហគមន៍ក្រោយបោសសំអាតមីនរួច បានទទួលមរណភាពហើយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១ៈ៤០នាទី នៅខេត្តបាត់ដំបង ដោយសាររោគាពាធ។
លោក ចាន់ សម្បតិ្ត ជាមន្ត្រីជំនាញខាងការអភិវឌ្ឍសហគមន៍ ជាមន្ត្រីឧស្សាហ៍ព្យាយាម តស៊ូរាល់ការលំបាកស្មុគស្មាញ ខិតខំអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់ និងជាពិសេសបានខិតខំចូលរួមយ៉ាងសកម្មក្នុងការងារសង្គម។
ជាមួយគ្នានេះ មន្ត្រីនិងបុគ្គលិកអង្គភាពសុីម៉ាក់ទាំងអស់ បានសំដែងនូវការសោកស្តាយយ៉ាងពន់ពេក និងសូមចូលរួមមរណទុក្ខជាមួយគ្រួសារសព លោក ចាន់ សម្បតិ្ត ព្រមទាំងសូមឧទិ្ទសបួងសួងដល់វិញ្ញាណខន្តលោក ចាន់ សម្បតិ្ត បានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ!