(ត្បូងឃ្មុំ)៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ៈ២០នាទី ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចខាងកើតព្រែកគ្រូស្រួងភូមិទី៦ឃុំស្វាយឃ្លាំង ស្រុក្រូចឆ្មារខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចបានអោយដឹងថា ជនរ.ង.គ្រោះមានឈ្មោះណានម៉ាស៊ីតោះ អាយុ៣២ឆ្នាំរស់នៅភូមិទី៥ឃុំស្វាយឃ្លាំងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំបាន.ល.ង់.ទឹក.ស្លា.ប់ ខណៈខ្លួនដើរឆ្លងកាត់ព្រែក ដើម្បីយកបាយទៅអោយឳពុកដែលគង្វាលគោនៅត្រើយម្ខាងព្រែក។ មុនកើត.ហេ.តុ នៅវេលាម៉ោង១០ៈ៣០នាទី ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ជន.រ.ង.គ្រោះបានដើរឆ្លងកាត់ទឹកព្រែកចំងាយ៤០ម៉ែត្រ ដោយមានទឹកជ្រៅដោយកន្លែងក៏បានលិចទៅបាត់។លុះដល់ម៉ោងកើត.ហេ.តុ.ខាងលើ ទើបស.ពអណ្តែតឡើងទើបរកឃើញ។ ក្រោយកើតហេតុ កម្លាំងជំនាញផ្នែកកោសល្យវិច័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយឃ្លាំង នៃអធិការនគរបាលស្រុកក្រូចឆ្មារ សហការជាមួយគ្រូពេទ្យ អាជ្ញាធរភូមិ-ឃុំ និងក្រុមប្រឹក្សាបានចុះទៅដល់កន្លែងកើត.ហេ.តុ ធ្វើការពិនិត្យលើស.ពជន.រ.ង.គ្រោះ រួចសន្និដ្ឋានថាជន.រ.ង.គ្រោះពិតជាបាន.ស្លា.ប់.ដោយសារល.ង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្ន.ស.ព.ត្រូវបានសមត្ថកិច្ចធ្វើកំណតហេតុ រួចប្រគល់ជូនក្រុមគ្រួសារជន.រ.ង.គ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕