បុរសជា​មេជាង​សំណង់​ម្នាក់ បានដេក ស្លា ប់ បាត់បង់ជីវិត នៅក្នុង​ការដ្ឋាន​សំណង់ផ្ទះល្វែង ដោយសារតែ…

(ភ្នំពេញ)៖ ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពី​ថ្ងៃទី០​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បន្ទប់ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែងមួយកន្លែង ស្ថិតនៅផ្លូវ​បេតុង ភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ។​ មុន​កើតហេតុ មេជាង​សំណង់ បានចូលដេក​សម្រាក​ធម្មតាក្នុង​បន្ទប់ ខាងក្នុង​ផ្ទះល្វែងកំពុង​សាងសង់ គ្មាន​អ្នកណាចាប់អារម្មណ៍ឡើយ

លុះ​រហូតដល់​ព្រឹកថ្ងៃទី​០៥ ខែវិច្ឆិកា កម្មករ​ផ្សេងទៀត ក្រោក​នាំគ្នា​ធ្វើការ​អស់ហើយ នៅឡើយ​មេជាងមិនទាន់​ឃើញ​ក្រោក​សោះ ទ្វារ​បន្ទប់​នៅ​បិទ ដល់​វេលា​ម៉ោង៨ព្រឹក កម្មករ​ចុច​ទូរស័ព្ទ​ចូលតែ​មិន​លើក ទើប​មិន​អស់ចិត្ត រុញ​ទ្វារដាស់​ហៅ ទើប​ដឹងថា ជនរងគ្រោះដេក ស្លា ប់ ក្នុង​មុង​បាត់ ហើយ​នាំគ្នា​ឆោឡោ រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ពិនិត្យមើល​ជាក់ស្តែង។​

តាមប្រភព បានឲ្យដឹថថា ម្ចាស់ផ្ទះម្ចាស់​សំណង់ ឈ្មោះ សុខ សំណាង នៅ​ជំពាក់​លុយ​ជន រ ង គ្រោះ ជាង២ពាន់​ដុល្លារ ហើយ​ឲ្យ​ជនរងគ្រោះវិល​ទៅផ្ទះតែ​គាត់​មិន​ទៅ ស៊ូ​ដេក​រង់ចាំយកលុយ​ឈ្នួល រហូតដល់​ម្ចាស់ផ្ទះព្យាយាម​គេចវេស ម្តង​ប្រាប់ថាទៅ​ប្រទេសចិន ម្តង​ប្រាប់ថាជាប់រវល់​នៅឯ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅសល់តែ​កម្មករ ចេះតែ​នាំគ្នា​ធ្វើការ មិនទាន់បាន​លុយ​ឈ្នួល​ផង មេជាង​ខ្យល់គ ស្លា ប់ បាត់។

​សមត្ថកិច្ចចុះទៅ​សាកសួរ តែ​រក​ម្ចាស់ផ្ទះ ម្ចាស់​សំណង់មិនឃើញ សាច់ញាតិ​ ស ព ក៏​គ្មាន រហូតមកដល់វេលា​ម៉ោង១១ព្រឹក​ ថ្ងៃ​ដដែល​នេះ សមត្ថកិច្ចនៅ​បន្តស្រាវជ្រាវ ស ព ក៏​មិនទាន់​យកទៅ​ណា​ដែរ៕