
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីគ្រោះថ្នា.ក់.ចរាចរណ៍មួយដែលបណ្តាលឲ្យនារីម្នាក់បាន.ស្លា.ប់ភ្លាមៗនៅកន្លែងខណះជិះម៉ូតូមិនប្រយ័ត្នស.ង្ស័យធ្លាក់ជង្ហុកដួលរួចត្រូវរថយន្តយីឌុបមកពីក្រោយ.កិនរួចបើកគេចខ្លួនបាត់នៅលើកំណាត់ផ្លូវជាតិលេខ៤,ភូមិព្រៃបឹង,សង្កាត់កន្ទោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ។
ជន.រង.គ្រោះឈ្មោះ(ចិន្ត សុខហេង)ភេទស្រី,អាយុ៣០ឆ្នាំ,មានស្រុកកំណើតនៅភូមិត្រាំគង់,ឃុំខ្វាវ,ស្រុកសំរោង,ខេត្តតាកែវ។ មុនពេលកើតហេតុគេបានឃើញជន.រង.គ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៍សលាយខ្មៅពាក់ស្លាកលេខ(តាកែវ1V3095)ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុដោយសារស្ថានភាពផ្លូវដាច់មានជង្ហុក ទើបគេចមិនទាន់ហើយក៏បានជ្រុលធ្លាក់ទើបដួលមកខាងឆ្វេងដៃភ្លាមនោះស្រាប់តែមានរថយន្តយីឌុបមិនចាំស្លាកលេខមកពីក្រោយកិនបណ្តាលឲ្យ.ស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធម័តែម្តងហើយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានចុះទៅដល់ចំណុចនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណីចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ៕