ជិះម៉ូតូកញ្ចាស់ ទៅញុំាបាយនៅហាង ស្រាប់តែសន្តិសុខសួរថា តើប្អូនមកធ្វើអ្វី? ដល់ពេលបើកកែបម៉ូតូ ភ្ញាក់ផ្អើលនិយាយលេងចេញ ដោយសារ…

(ហ្វេសប៊ុក)៖ នៅងថ្ងែទី០២ ខែវិច្ចិកា ឆ្នាំ២០២០នេះ គណនីហ្វេសប៊ុកផេករបស់លោក ចម សូរិយា បានបង្ហោះរៀបរាប់នូវរឿងរ៉ាវមួយ ដែលបានកើតឡើងលើរូបលោកផ្ទាល់ ខណៈពេលលោកបជិះម៉ូតូ (Today) ចាស់មួយគ្រឿងទៅញុំាបាយថ្ងែត្រង់ នៅហាងធំមួយកន្លែង។ លោក ចម សូរិយា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

រឿងជួបផ្ទាល់ពិត ថ្ងៃនេះខ្ញុំបានចេញពីធនាគារ ហើយចូលទៅញុំាបាយថ្ងៃនៅហាងធំមួយកន្លែង ដោយខ្ញុំបានជិះម៉ូតូកញ្ចាស់របស់ខ្ញុំ (ដូចមានក្នុងរូបស្រាប់) ចូលទៅកន្លែងផ្ញើម៉ូតូ ហើយសន្តិសុខបានមើលមកខ្ញុំ បន្ទាប់មកគាត់មិនមកគិបសំបុត្រ និងអង្គុយធម្មតាដោយមិននិយាយអ្វីទាំងអស់ ស្របពេលនោះមានឡានមួយជិះចូលមក គាត់បានរត់ទៅទទួលយ៉ាងលឿន ថែមទាំងរត់ទៅចាំបើកទ្វារថែមទៀតផង ឃើញដូច្នេះខ្ញុំបានសួរទៅកាន់សន្តិសុខថា៖

ខ្ញុំ: ពូតើមានអ្នកគិបសំបុត្រម៉ូតូដែរឬទេ? សន្តិសុខ: តើប្អូនមកធ្វើអ្វី? ខ្ញុំ: តើទីនេះជាកន្លែងអ្វី? សន្តិសុខ: ទីនេះជាហាងញុំាបាយ ខ្ញុំ: បាទខ្ញុំមកញុំាបាយ តើទីនេះទទួលតែអ្នកជិះឡានឬ? ហើយហេតុអ្វីបានជាអ្នកជិះឡានមក ពូមិនសួរគេថាមកធ្វើអ្វី? តើអោយតែអ្នកជិះឡាន សុទ្ធតែជាអ្នកមានលុយចូលញុំាឬ? បុរសសង្ហារូបនេះ បានបន្តថា៖ បន្ទាប់មកខ្ញុំបានបើកកែបម៉ូតូ នឹងយកលុយចំនួន៣ដុំដែលខ្ញុំទើបតែដក ដាក់ចូលកាបូបរបស់ខ្ញុំ គាត់ឃើញភ្លាមក៍ភ្ញាក់ផ្អើល!

អ្វីដែលខ្ញុំចង់និយាយ កុំវាយតម្លៃមនុស្សលើសម្ភារៈនិយម និងសំបកក្រៅ អ្នកជិះឡានមិនប្រាកដថាមិនជំពាក់បំណុលគេ និងសុទ្ធតែជាអ្នកមានទាំងអស់នោះទេ ហើយអ្នកជិះម៉ូតូក៍មិនប្រាកដថាគេជាអ្នកក្រ គ្មានលុយចូលញុំានោះដែល។ លោក ចម សូរិយា បានបន្ថែមថា៖ បាយមួយចានតម្លៃ១០$ ទោះអ្នកជិះឡាន ឬអ្នកជិះម៉ូតូចូលញុំា ត្រូវបង់លុយស្មើគ្នា ហេតុអ្វីមិនបម្រើសេវាកម្មតាមតួនាទី? ដោយក្ដីរាប់អានពីខ្ញុំ ចម សូរិយា៕