
(ហ្វេសប៊ុក)៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវជនម្នាក់ ជានាយប៉ូលីសជំនាន់ទី១៤ លេីកទី២ នៃសាលាភូមិភាគ២ បាន ស្លា ប់ បាត់បង់ជីវិតទាំងនៅវ័យក្មេង។
ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្នានថ្ងែវិលវិញដូច្នេះ គណនីហ្វេសប៊ុកឈ្មោះ «Gee No» ដែលជាមិត្តរួមជំនាន់ជាមួយគ្នា បានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖ ហេតុអ្វីក៏ព្រហ្មលិខិតត្រូវអោយប្អូនអាយុខ្លីបែបនេះទៅវិញ យេីងមិនទាន់ទាំងទទួលសញ្ញាប័ត្របញ្ចប់វគ្គជាមួយគ្នាផង ខ្ញុំសឹងមិនគួរជឿសោះមនុស្សធ្លាប់សប្បាយជាមួយគ្នា កេីតទុក្ខជាមួយគ្នា បែជាប្អូនទៅចោលពួកយេីងបាត់
សូមអោយប្អូនទៅកាន់សុខគតិភព បេីមានជាតិក្រោយយេីងជួបគ្នាទៀត Hëä Hâp។ តាមប្រភព បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យយុវជនរូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារជួប គ្រោះ ថ្នា ក់ ចរាចរណ៍។
ក្រោយពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព ជាច្រើនផងដែរ៕