(មានវីដេអូ) ចូលរួមរំលែកទុក្ខផង! កីឡាការិនីតេក្វាន់ដូវ័យក្មេង យ៉ុន សុគន្ធកញ្ញា បាន ស្លា ប់ បាត់បង់ ជី វី ត ដោយសារតែ…

(ភ្នំពេញ)៖ គ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីបាត់បង់ធនធានកីឡាការិនីឆ្នើមម្នាក់ គឺកីឡាការិនី យ៉ុន សុគន្ធកញ្ញា ដែលបានស្លា.ប់ក្នុងឧបទ្ទវហេតុភ្លើ.ងឆេះផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី,ឃុំច្បារមន,ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ។ នេះប់ើយោងតាមការបង្ហោះរបស់គណនីហ្វេសបុក«សហពន្ធ័កីឡា តេក្វាន់-ដូ ITFកម្ពុជា»។

សហពន្ធ័កីឡា តេក្វាន់-ដូ ITFកម្ពុជា បានរៀបរាប់អោយដឹងថា «សហពន្ធ័កីឡា តេក្វាន់-ដូ ITFកម្ពុជា សូមចូលរួមរំលែកទុ.ក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃស.ព របស់សិស្ស ដែរមានឈ្មោះ យ៉ុន សុគន្ធកញ្ញា ដែលគាត់បានជួបឧប.ទេវហេ.តុភ្លើ.ងឆេះផ្ទះនារសៀលប្រហែលជាម៉ោង១ត្រូវនិងថ្ងៃទី៥/កក្តដា/២០២០ នៅភូមិភ្នំដី,ឃុំច្បារមន,ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ សូមអោយវិញ្ញាណក្ខន្ធ ប្អូនស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

បន្ទាប់ពីកម្លាំងពន្លត់អគ្គិភ័.យខេត្តបានចុះអន្ដរាគមន៍ ហើយដឹងថា កីឡាការិនី យ៉ុន សុគន្ធកញ្ញា ស្ថិតក្នុងផ្ទះ គេក៏បានឡើងទៅមើល ហើយឃើញនាងដេ.កដួ.លទៅហើយ។ បន្ទាប់មកក្រុមគ្រួសារជ.នរ.ងគ្រោះ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែក្រុមគ្រួពេទ្យបានបញ្ជាក់ថា នាងបានស្លា.ប់បា.ត់បង់ជីវិ.តទៅហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឡុង សុខេន។

គួរដឹងថា ពិធីបុណ្យសពកញ្ញា យ៉ុន សុគន្ធកញ្ញា កំពុងប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតភូមិឃុំកើតហេតុខាងលើ ហើយគ្រោងនឹងរៀបចំពិធីបូជា នាល្ងាចថ្ងៃទី០៦ ខែកក្កដានេះ។ ទន្ទឹមជាមួយគ្នាលោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ត្រៀមដឹកនាំប្រតិភូសហព័ន្ធទៅគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាមួយចំនួនរបស់ប្រធានសហព័ន្ធចូលបុណ្យ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារស.ពថ្ងៃនេះផងដែរ៕