ដោយគ្រាន់តែមូលហេតុមួយនេះ ធ្វើឲ្យបុរសម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយមិនស្រណោះ…

(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០១ៈ៣០នាទី​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បានធ្វើអត្តឃាត ដោយចង.ក សម្លា ប់ ខ្លួនឯងនៅលើផ្ទះរបស់ខ្លួន។

ជន រ ង គ្រោះឈ្មោះ ម៉េតអិ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំត្បែងខ្ពស់.ស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំង។ មូលហេតុឈ្លោះគ្នាជាមួយប្រពន្ធ ហើយក៏បានឡើងទៅលើផ្ទះយកខ្សែភ្លើងពណ៌ក្រហម ចង.កភ្ជាប់និងរតខាងលើក្នុងបន្ទប់ ស ម្លា ប់ ខ្លួនឯងតែម្ដង។

ក្រោយពេលកើតហេតុនគរបាលជំនាញបានចុះធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ និងបានប្រគល់សាក ស​ ព ឲ្យទៅបងប្អូននិងប្រពន្ធធ្វើបុណ្យតាមប្រពៃណីខ្មែរ៕