សូមរំលែកទុក្ខផង ! ទើបឡើងតំណែងថ្មីមិនបានប៉ុន្មានផង ស្រាប់តែត្រូវស្លាប់មួយប៉ប្រិចភ្នែក ដោយសារតែ…

(ភ្នំពេញ)៖ នាយនគរបាលម្នាក់បាន.ស្លា.ប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយជួបករណីគ្រោះថ្នា.ក់ចរាចរណ៍មួយកាលពីវេលាម៉ោង១១:៤០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃកោង,សង្កាត់ចោមចៅទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានអោយដឹងថាជន.រង.គ្រោះឈ្មោះ(សៀវ ថុនា)ភេទប្រុស,អាយុ២៦ឆ្នាំ ជានាយរងផ្នែក.ប្រឆាំង.គ្រឿង.ញៀន.ទើបនឹងឡើងថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលសព្វថ្ងៃរស់នៅភូមិត្រពាំងក្រសាំង,សង្កាត់ត្រពាំងក្រសាំង,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។

ប្រភពបានបន្ថែមទៀតថាមុនពេលកើតហេតុជន.រង.គ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកHonda XR250ccពាក់ស្លាកលេខ(ភ្នំពេញ1GG-6629)ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន.លឿនស្រាប់មកដល់ចំណុចកើតហេតុជាផ្លូវកោងជន.រង.គ្រោះគ្រប់គ្រងល្បឿនមិនបានក៏ជ្រុលឡើងខឿនពុះចែកទ្រូងផ្លូវនិងបន្តទៅបុកបង្គោលប៉ាណូបណ្តាលឲ្យស្លា.ប់ពេលបញ្ជូនទៅមន្ទីពេទ្យ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕