
(កោះកុង)៖ នាវេលាម៉ោង១១ៈ៣០នាទី ថ្ងែទី០១ ខែវិច្ចិកា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា លោកវរសេនីយ៍ទោ ឆឹក ឆុល ជាអធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង បានទទួលមរណភាពហើយ។
បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្របៃណី នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ គួរជម្រាមជូនថា លោកវរសេនីយ៍ទោ ឆឹក ឆុល ជាអធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ បានទទួលមរណភាព ក្នុងជន្មាយុ៥៤ឆ្នាំ នៅឯមន្ទីពេទ្យមិត្តភាព កម្ពុជា-សូវៀត ដោយសាររោគគាពាធ៕