(មានវីដេអូ) ក្នុងនាមជាអ្នកខេត្ត ព្រៃវែង មួយរូបដែរ តើលោកគ្រូ ឃីម សុខ​ហេង និយាយអ្វីខ្លះ ទៅនឹងវីដេអូចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា»

កាលពីពេលថ្មីៗនេះមានចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip]ដោយតួសំដែងដៀលអ្នកខេត្តព្រៃវែងថាសុទ្ធតែជាពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។

ជាមួយគ្នានេះដែរ លោកគ្រូ ឃីម សុខ​ហេង អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​មនុស្ស នឹងជាអ្នកមានស្រុកកំណើតនៅក្នុងខេត្ត ព្រៃវែង មួយរូបផងដែរនោះ ក៏បានចេញវីដេអូប្រតិកម្ម ទៅនឹងវីដេអូចម្រៀងមួយ ដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម «Morodok Media» មួយនេះផងដែរ។ ចង់ជ្រាបថា លោកគ្រូ និយាយអ្វីខ្លះ សូមទស្សនាវីដែអូខាងក្រោម៖