
(ស្ទឹងត្រែង)៖ នៅថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ៈ០០នាទី ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿង ញៀ ន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀ ន
ប្រព្រឹត្តនៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម.សង្កាត់ស្ទឹងត្រែង.ក្រុងស្ទឹងត្រែង.ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ជ ន សង្ស័យឈ្មោះ អ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅបច្ចុប្បន្ន ភូមិសំរោង.ឃុំស្រែសំបូរ.ស្រុកសៀមប៉ាង.ខេត្តស្ទឹងត្រែង
ចាប់យកវត្ថុតាងថ្នាំ ញៀ ន ប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន០២កញ្ចប់ធំ ទម្ងន់សរុប២០០២,១ក្រាម សម្ភារចាប់យកៈ រថយន្តចំនួន០១គ្រឿង,ទូរស័ព្ទដៃចំនួន០១គ្រឿង,កាំភ្លើ AK47 ចំនួន០១ដើម,កាំភ្លើងវ៉ាន់ដឺឡុង ចំនួន០១ដើម,បង់០៤បង់ គ្រាប់១២០គ្រាប់។
បច្ចុប្បន្ន ជ ន សង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿង ញៀ ន កំពុងឃាត់ខ្លួន រៀបចំសំណុំឯកសារ បញ្ជូន ជ ន សង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី៕