អស់ចម្ងល់! ស្រីស្អាត់ម្នាក់ បង្ហើបឲ្យដឹងនូវរឿងក្ដាមថ្ម ពងធម្មជាតិ និងពងចាក់ ដែលជាប្រធានបទក្ដៅ នៅក្នុងបណ្ដាញសង្គម!

(ហ្វេសប៊ុក)៖ នាថ្ងែទី៣០ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ នារីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Bormey Khim» បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងរឿងក្ដាមថ្មពងធម្មជាតិ និងក្ដាមថ្មពងចាក់ ដោយនារីរូបនេះ បានលើកឡើងថា៖ ចង់និយាយអារឿងក្តាមថ្ម ដែលបងៗមួយចំនួនកុំពេញនិយមម្ហូប។

គ្រប់សត្វមែនជីវិតទាំងអស់ តែពាក្យថាធម្មជាតិហើយ គឺធម្មជាតិហើយ។ ចង់អោយមើលពីភាពខុសគ្នា រវាងក្តាមថ្មធម្មជាតិ នឹងក្តាមចាក់បញ្ចូលអោយពងហូរហៀរ។ ក្តាមធម្មជាតិគ្មានពងហូរហៀរដល់ម្លឹងទេ អោយបើមានពងពណ៏ទឹកក្រូចក៏មានតិចៗដែល។ ជួយគិតមើល គ្រឿងសមុទ្យចាប់ពីខែនេះទៅបានមានពង វាមិនដែលមានពងស្ទើរាល់ខែថ្ងៃឡើយ ចឹងហើយបងៗគិតថាធម្មជាតិទៀតមែន?

ម្ចាស់គណនីនេះ បានបន្ដថា៖ ក្តាមពងធម្មជាតពេលចំហុយហើយពងរឹងៗ តែអាចាក់ពងនឹងហា ចំហុយហើយស្អិតៗ ហើយក្លិនឆ្អាប់ បើមិនជឿក៏ទៅ ទិញអាពងធម្មជាតិ នឹងអាចាក់ពងហូរហៀរនឹងយកមកចំហុយមើលទៅ បើខ្ញុំនិយាយខុស។ គ្រឿងសមុទ្យមិនថាបង្កង,បង្កា,មឹក,ក្តាមសេះ,ក្តាមថ្ម សុទ្ធតែចាក់ពង។

ហើយបើទៅរកពីសមុទ្យបានពងច្រើនចឹង ស្រួលមិនស្រួលខាងក្រសួងចុះចាប់ទៀត មានតែពួកចិញ្ចឹមទេចាក់ពងទេ បានគេមិនចាប់។ «Bormey Khim» បានបញ្ជាក់ថា៖ មិនបានចោតខាងណាទេ តែអោយបងប្អូនបរិភោគខុសការពិចារណា កុំអោយខាតទាំងថវិកា ហើយខាតទាំងសុខភាពទៀត៕