អ្នកទោសជាប់ពន្ធធនាគារម្នាក់ នៅក្រុងព្រះសីហនុ បានស្លាប់បាត់បង់ជីវិតដោយសារតែ…

(​ខេត្តព្រះសីហនុ​)៖​ ទណ្ឌិត​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​បាន.ស្លា.ប់បាត់បង់ជីវិត​ដោយ​សារតែគាំងបេះដូង​ខណៈ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៣០​ ខែតុលា ​ឆ្នាំ​២០២០​។ ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ម្នាក់​បានឱ្យដឹងថា៖ ទណ្ឌិត​រូបនេះ​បាន.​ស្លា.ប់តាមផ្លូវ​លើ​រថយន្តខណៈ​ដឹក​ពី មណ្ឌល​កែប្រែ​ក្បាលឆាយមក​មន្ទីរពេទ្យបង្អែក​ចម្ការចេក ក្រុងព្រះសីហនុ។

ប្រភព​ដដែល​បាន​បន្តថា៖ សាក.សព.​ឈ្មោះ​(ឯម​ ស៊ុន​)ភេទ​ប្រុស​,ជនជាតិខ្មែរ ​ឆ្នាំ​កំណើត​១៩៧០​ ស្រុកកំណើតនៅស្រុក​កំពង់ត្រឡាច,​ខេត្តកំពង់ឆ្នាំង​។ ​តាម​ការពិនិត្យ​ពី​គ្រូ​ពេទ្យ​ជំនាញ​និង​សមត្ថកិច្ច​កោសល្យវិច័យ​សាក.សព.​ស្លា.ប់​ដោយសារ​គាំងបេះដូងពិតប្រកដមែន។​ បច្ចុប្បន្ន​សព​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ចម្ការចេក​ទុក​ប្រគល់ឱ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕